កិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៧-២០២៩
រសៀលថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកណ្ដាល អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៧-២០២៩ ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលមានសមាសភាពចូលរួមដូចជា អភិបាលរងខេត្តទទួលបន្ទុកការងារផែនការ តំណាងគណៈកម្មការនានារបស់ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពនានា(ក្រុមការងារកសាងផែនការ)និងមន្ត្រីបង្គោល ទីចាត់ការនានារបស់រដ្ឋបាលខេត្ត អភិបាលក្រុង ស្រុកនិងមន្ត្រីបង្គោល ក្រុមការងារមន្ទីរផែនការ និងតំណាងអង្គភាពនានា និងវិស័យឯកជន សរុបប្រមាណ ១០០នាក់។ ក្នុងកិច្ចប្រជុំនេះដែរ មានគោលបំណងប្រមូលតម្រូវការអភិវឌ្ឍន៍នានារបស់រដ្ឋបាលខេត្ត ដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត ថវិកាប្រចាំឆ្នាំខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩។
ព័ត៌មានទាក់ទង